បងប្អូននៅចាំលោកយាយ តោង អូន​ បានអត់?...ស្ត្រីបីកូនរត់ឆ្លងកាត់ឧបសគ្គ ក្នុងឈុតសំលៀកបំពាក់ពណ៌ខ្មៅ ក្នុងដៃបីកូន ឈរអមដោយកូនប្រុសស្រី ក្នុងទឹកមុខស្លេកស្លាំងស្គមស្គាំង គួរអោយសង្វែគ ពេលនេះគាត់បានទទួលអនិច្ចកម្ម ទៅហើយ...
-

លោកអ្នកពិតជាធ្លាប់បានឃើញ រូបថតស្ត្រីបីកូនក្នុងទសវត្សរ៍ ១៩៧៩ ក្នុងឈុតសំលៀកបំពាក់ពណ៌ខ្មៅ បីកូនក្នុងដៃ រត់ហែលឆ្លងកាត់ឧបសគ្គ ដើម្បីរស់នៅរានមានជីវិត ឈរអមដោយកូនប្រុសស្រីនៅសងខាង ក្នុងទឹកមុខស្លេកស្លាំងស្គមស្គាំង គួរអោយសង្វែគ។ 


កាលពីពេលថ្មីៗនេះ បើយោងតាមគណនីហ្វេសប៊ុករបស់គុណម្ចាស់ ព្រះនាម Huy Choothmuny បានធ្វើការបង្ហោះពីវិដេអូ និងរូបភាព​ មរណទុក្ខយ៉ាងក្រៀមក្រំរបស់ក្រុមគ្រួសារ ដោយសារលោកយាយ តោង អូន បានទទួលអនិច្ចកម្ម​កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មានយុ ៨៦ ឆ្នាំ នៅពែរីញើ ប្រទេសបារាំង។


រំលឹកពីជីវប្រវត្តិដ៏កំសត់របស់លោកយាយ ដោយគុណម្ចាស់ Huy Choothmuny  ៖ ៣រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ (27/09/2018)

សូមកែតម្រូវ

រូបថតស្ត្រីបីកូនក្នុងទសវត្សរ៍ ១៩៧៩ ក្នុងឈុតសំលៀកបំពាក់ពណ៌ខ្មៅ បីកូនក្នុងដៃ ឈរអមដោយកូនប្រុសស្រីនៅសងខាង ក្នុងទឹកមុខស្លេកស្លាំងស្គមស្គាំង គួរអោយសង្វេគ។

រូបថតនេះ ធ្វើអោយពិភពលោកចាប់អារម្មណ៍ និងស្គាល់រូបគាត់ ជាពិសេសបានធ្វើអោយប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋានចាប់អារម្មណ៍ និងចង់ដឹងអំពីរឿងរ៉ាវរបស់គាត់។

លោកយាយ តោង អូន (ថោង អូន) កើតក្នុងឆ្នាំ ១៩៣២ (01/07/1932) ក្នុងរាជធានីភ្នំពេញ។

លោកយាយបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក ថោង សំ មានកូនចំនួន ៥ នាក់ ប្រុស៤ ស្រី១។

ក្នុងរបបគុកឥតជញ្ជាំង ប្រល័យពូជសាសន៍​ ប៉ុល ពត លោកយាយបានទទួលរងទុក្ខវេទនា ដូចជាប្រជាពលរដ្ឋខ្មែរទូទៅក្នុងសម័យនោះដែរ។

លុះដល់ឆ្នាំដាច់ ៧៩ លោកយាយ បានភៀសខ្លួនជាមួយស្វាមី និងកូនៗ ៥នាក់ទៀត មករស់នៅប្រទេសទីបី (បារាំងសេស) ដូចមាននៅក្នុងរូបថតស្រាប់ (ស្លាប់ម្នាក់ក្នុងសម័យនោះ កូនស្រី) ។

ក្មេងប្រុសដែលពបីក្នុងដៃ ឈ្មោះ តោង សំណាង មានអាយុ ៣៩ ឆ្នាំ (រស់នៅប្រទេសបារាំង)

ក្មេងស្រីដែលឈរនៅខាងឆ្វេងដៃ ឈ្មោះ តោង សុភាព មានអាយុ ៤២ ឆ្នាំ (រស់នៅប្រទេសបារាំង)

ក្មេងប្រុសឈរនៅខាងស្ដាំដៃ ឈ្មោះ តោង សារឿន មានអាយុ ៤៧ ឆ្នាំ (រស់នៅប្រទេសបារាំង)

(មានស្វាមីនិងកូនឈរនៅក្បែរនោះដែរ)។

ឧបាសិកា តោង អូន បានទទួលអនិច្ចកម្មនៅថ្ងៃ ១រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃអង្គារ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មានយុ ៨៦ ឆ្នាំ នៅពែរីញើ ប្រទេសបារាំង។

សូមអរព្រះគុណ និងអរគុណ!!!


មានវីដេអូ៖


ប្រភពៈ Choothmuny Huy