ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលនារីស្រស់ស្អាត២នាក់ រងរបួសធ្ងន់
-

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១និង៥០នាទី ម៉ូតូ២គ្រឿងបុកគ្នា នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ បណ្ដាលអោយមាននារី ២នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល ​​ខណ្ឌដូនពេញ ។


យើងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ម៉ាក Let’s ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1GP-2129 បើកដោយនារី២នាក់ ក្នុងទិសដៅពីត្បូងទៅជើងមកដល់ចំណុចកើតហេតុក៏មានបុរស់ម្នាក់ជិះម៉ូតូម៉ាក Honda mood មួយគ្រឿងបើឆ្លងកាត់ក៏បានបុកគ្នាពេញមួយទំហឹងបណ្ដោលអោយនារីពីនាក់រងរបួសត្រូវបានរថយន្ដសាមុយដឹកបញ្ចូនទៅមុន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់។


ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕


ដោយ៖ ភារ៉ា