កុមារី Sree Abiraame បានបង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់នាងនិង បានគ្រប់គ្រងចំណាត់ថ្នាក់លេខ១ នៅទីក្រុងបាងកកដោយទទួលយកមេដាយមាសចំនួនបួននិងមេដាយប្រាក់មួយនិងមេដាយសំរឹទ្ធមួយ។ នៅព្រឹត្តិការណ៍កីឡាជិះស្គីលើទឹកកក ISI Asia Skate Shenzhen ២០១៨ នាពេលថ្មីៗនេះ។ នាងបានផ្តួលគួរប្រកូតជាច្រើនរូបមកពីបណ្តាប្រទេសនាៗដូចជាប្រទេសចិនជាដើម។
សេចក្តីរាយការណ៍ពីសារព័ត៏មាន The Star បាននិយាយថាគោលដៅរបស់នាងគឺដើម្បីយកឈ្នះគ្រប់គួរប្រកួតទាំងអស់ ដែលនាងនឹងប្រកួតប្រជែងនាពេលអនាគតនៅឆ្នាំ២០២៦។ នាងបានបន្ថែមថា ខ្ញុំអាចធ្វើឲ្យល្អប្រសើរជាងនេះ។ Sree បានចាប់ផ្តើមលេងកីឡានេះនៅអាយុបីឆ្នាំហើយនាងបានកំណត់ឱ្យខ្លួនឯងក្លាយជាម្ចាស់ជើងឯកអូឡាំពិករួចទៅហើយ ដូចជានាង Yuna Kim របស់កូរ៉េខាងត្បូង។ ឪពុករបស់នាងឈ្មោះ Chengren បានពន្យល់ថាកូនស្រីរបស់គាត់ Sree គឺជាអ្នកប្រកួតប្រជែងដ៍ ឆ្លាតវៃម្នាក់សំរាប់ការប្រកួតកីឡាជិះស្គីលើទឹកកក។
កាលពីមុននាងមានរបួសជើងដែលស្ទើរតែបញ្ចប់អាជីពកីឡារបស់នាងនៅ ឆ្នាំ២០១៥ ប៉ុន្តែដោយសារតែនាងបានខិតខំប្រឹងប្រែងនិងព្យាយាមហ្វឺកហាត់ទើបនាងបានត្រឡប់មកចូលរួមប្រកួតវិញនៅឆ្នាំ ២០១៧ ។ ឪពុកម្តាយរបស់នាងបាននិយាយថានឹងជម្រុញ ឱ្យនាងធ្វើអ្វីមួយដែលនាងស្រលាញ់និងពេញចិត្តរហូតដល់នាងទទួលបាននូវភាពជោគជ័យក្នុងការប្រកួតរបស់នាង។
គួរបញ្ជាក់ថា នៅក្នុងទំព័រហ្វេសប៊ុក កុមារី Sree នាងបានអរគុណដល់ប្រជាជនម៉ាឡេស៊ីទាំងអស់ដែលបានគាំទ្រនាង ហើយនាងបាននិយាយថា ខ្ញុំនិងត្រៀមខ្លួនដើម្បីប្រកួតយកកិត្តយសនិងកេរ្ត៏ឈ្មោះជូនគ្រួសារនាងនិងប្រទេសជាតិរបស់នាង។ សម្រាប់កីឡាអូឡាំពិករដូវរងានៅឆ្នាំ ២០២៦នាពេលខាងនេះ។
អត្តបទបកប្រែនិងកែសម្រួលដោយ: ផានិត
ប្រភពពី: WOB