កីឡា៖កាលពីថ្មីៗនេះ កីឡាករបាល់ទាត់ជនជាតិព័រទុយហ្គាល់ Cristiano Ronaldo ដែលបច្ចុប្បន្នកំពុងតែស្ថិតនៅក្រុម Juventus បានបរិច្ចាគប្រាក់ ៤៤ លានយូរ៉ូ នឹងយន្តហោះ ៣ គ្រឿងដែលផ្ទុកទឹកបាន ប្រមាណ ៨០០០០ លីត្រ ទៅដល់មូលនិធិភ្លេីងឆេះព្រៃនៅ Amazon ។
គួរបញ្ជាក់ផងដែរថា បើតាមវិទ្យាស្ថានជាតិសម្រាប់ការសិក្សាស្រាវជ្រាវទីអវកាស (INPE) មានភ្លើងឆេះព្រៃរហូតដល់ទៅ ៧២,៨៤៣ កន្លែង បានកើតឡើងក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៩ នេះហើយក្នុងចំណោមនោះ ច្រើនជាងពាក់កណ្ដាល គឺកើតឡើងនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន។ អាត្រានេះបានកើនឡើងជាង ៨៣ភាគរយឯណោះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
ដោយឡែក ក្រុមអង្គការសង្គមស៊ីវិលផ្នែកការពារបរិស្ថាននៅក្នុងប្រទេសប្រេស៊ីល បានទម្លាក់ការទទួលខុសត្រូវនៃបញ្ហាភ្លើងឆេះព្រៃ ទៅលើប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដោយចោទថា លោកមានភាពធូររលង់ក្នុងការគ្រប់គ្រងព្រៃឈើ ហើយទាំងលើកទឹកចិត្តឱ្យមានការកាប់បំផ្លាញព្រៃទៀតផង តាមរយៈគំរោងបើកដៃធ្វើអាជីកម្មក្នុងតំបន់ព្រៃអាម៉ាហ្សូន។
បើគិតមកទល់ពេលនេះ ស្ថិតិបង្ហាញថាភ្លើងបានឆេះព្រៃអស់ប្រមាណជាជាង ២ ២០០គីឡូម៉ែត្រការ៉េហើយក្រោយបន្ដឆាបឆេះអស់រយៈពេល ៣សប្ដាហ៍ ខណៈពេលដែលមានការរិះគន់ជាច្រើនចំពោះការដឹកនាំរបស់រដ្ឋាភិបាលប្រេស៊ីលបច្ចុប្បន្ន៕