រថយន្តព្រូសរអិលកង់ ទៅបុកជាមួយរថយន្តដឹកអេតចាយ ដែលកំពុងតែបើកបរបញ្រ្ចាស់ទិសគ្នានោះ បណ្តាលឲ្យ...
ស៊ីហៀង
-

ភ្នំពេញ៖ រថយន្ដព្រូសរេចង្កូតបុកជាមួយរថយន្ដដឹកអេតចាយមួយគ្រឿង​ បណ្ដាលឲ្យធ្លាក់ផ្លូវក្រឡាប់អូសជាច្រើនម៉ែត្ររងការខូចខាតរថយន្ដមួយចំហៀងដោយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ និង២០នាទីយប់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហតុឃើញរថយន្ដដឹកអេតចាយមួយគ្រឿង ក្បាលពណ៌សរពាក់ស្លាកលេខភ្នំពេញ 3C-1657 ដែលបានធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម លុះមកដល់ចំនុចកើតហេតុក៏មានរថយន្ដមួយទៀតម៉ាកព្រូស ណ៌ទឹកសមុទ្យ ពាក់ស្លាកលេខភ្នំពេញ 2AK-9270 ធ្វើដំណើរពីត្បូងមកជើងបញ្ច្រាស់ផ្លូវគ្នាក្នុងល្បឿនលឿន ដោយខណះនោះមេឃភ្លៀងហើយផ្លូវក៏រអិល ទៅបុកនិងរថយន្ដដឹកអេតចាយរេចង្កូតធ្លាក់ផ្លូវអូសក្រឡាប់ជាច្រើនម៉ែត្របណ្ដាលឲ្យខូចខាតរថយន្ដមួយចំហៀង ចំពោះករណីខាងលើកនេះគ្មានអ្នករងរបួសឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់ចំនុចកើតហេតុឲ្យភាគីទាំង២ដោះស្រាយគ្នាតែខាងរថយន្ដដឹកអេតចាយទាសំណងមិនត្រូវគ្នាជាមួយនិងភាគីរថយន្ដព្រូស ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្ដទាំង២គ្រឿងទៅរក្សារទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ភត្ត្រា