ក្រុមកីឡាបាលទាត់ និងលោកប្រធានក្រុម លី ឡាយ អញ្ជើញទៅសួរសុខទុក្ខ កីឡាករ ទៀត គឹមហេង និងថវិការបស់លោកជំទាវប្រធានក្លិប ដើម្បីជួយសម្រួលដល់គ្រួសារនៃកីឡាករ...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយ បានបង្ហោះសារនៅលើបណ្តាញសង្គម Visakha Football Club បានបង្ហោះសារថា "នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ លោក លី ឡាយ ប្រធានក្រុមអ្នកគាំទ្រ The Blue Warriors តំណាងលោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា រួមទាំងសមាជិក បានអញ្ជើញទៅសួរសុខទុកកីឡាករ ទៀត គឹមហេង នៅមន្ទីរពេទ្យ ហើយបាននាំយកថវិការបស់លោកជំទាវប្រធានក្លិប ឧបត្ថម្ភជាការជួយសម្រួលលើការព្យាបាលរបួស ដល់គ្រួសារកីឡាករ ទៀត គឹមហេង បន្ទាប់ពីជួបហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្ដទំនើប មិនស្គាល់អត្ដសញ្ញាណមួយគ្រឿង កាលពីយប់រំលងអាធ្រាតុឈានថ្ងៃទី២៧ ខែមិថុនាកន្លងទៅ ។

 ក្នុងនាមប្រធានក្រុមអ្នកគាំទ្រ លោក លី ឡាយ ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ផ្ដល់កម្លាំងចិត្ត និងជូនពរកីឡាករ ទៀត គឹមហេង ឆាប់ជាសះស្បើយ ពីសំណាក់លោកជំទាវប្រធានក្លិបផងដែរ ។

គួរបញ្ជាក់ផងដែរថា "ជនរងគ្រោះមានឈ្មោះ ទៀត គឹមហេង បានរងរបួស ធ្ងន់ ចំណែកឯមិត្តស្រីរបស់គាត់ ឈ្មោះ គ្រី​ សុដាឡែន​ អាយុ១៨ឆ្នាំ រៀនថ្នាំ១២ នៅវិទ្យាល័យទួលទំពូង ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ និងមានស្រុកកំណើតនៅ ខេត្តបាតដំបង បានស្លា ប់នៅនឹងកន្លែងកើតហេតុ៕

ប្រភព៖ Visakha Football Club