សប្បាយកប់! ទិដ្ឋភាពក្នុងថ្ងៃ មង្គលការ របស់កីឡាករដ៏ឆ្នើម លោក កែវ សុខផេង មានសុទ្ធតែតារាល្បីៗ និងស្រីស្អាត ប្រុសសង្ហាជាច្រើនអញ្ជើញចូលរួម
ស៊ីហៀង
-

ភ្នំពេញ ៖ កាលពីថ្ងៃម្សិលមិញ កីឡាករបាល់ទាត់ខ្សែបម្រើប្រយុទ្ធដ៏ឆ្នើមមួយរូបរបស់កម្ពុជា កែវ សុខផេង ដែលទទួលបានប្រជាប្រិយភាព និងមានហ្វេនៗ ជាច្រើន។ កីឡាករស្រស់សង្ហារម្នាក់នេះ បានចាប់ដៃជាមួយនារីស្រស់សោភាម្នាក់ ចូលរោងជ័យ ដើម្បីសាងគ្រួសារតូចមួយជាមួយគ្នា។

យ៉ាងណាមិញ បើនិយាយពីទិដ្ឋភាពនៅក្នុងថ្ងៃមង្គលរបស់កីឡាកររូបនេះ ពិតជារៀបចំបានស្រស់ស្អាតយ៉ាងណា ដោយនៅក្នុងពិធីមង្គលការរបស់លោក មានការដេគ័រផ្កា យ៉ាងស្រស់ អមជាមួយនឹងស្នាមញញឹម របស់ភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួម ។ នៅក្នុងពិធីមង្គលការរបស់លោក គេសង្កេតឃើញថា មានតារាល្បីៗជាច្រើនរូប រួមមាន លោក ជា វណ្ណារិទ្ធិ កញ្ញា រ៉េត ស៊ូហ្សាណា លោក កក្តដា , ពេជ្រ សោភា ,​ ពូឈីវ ជាដើម។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើននាក់ បានចូលរួមត្រេកអរ និងរំភើប ពេលដែលបានឃើញ Idol របស់ខ្លួន​ ចូលរោងជ័យ ជាមួយមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់ ៕