នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ លោក អ៉ឹម ជីវ៉ា បានបង្ហោះសារឲ្យដឹងថា ឯកឧត្តម នឹម ច័ន្ទតារា តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងលោកជំទាវ ហ៊ុន សុីណាត បានអញ្ជើញ ព្រឹទ្ធាចារ្យគង់ណៃ មកដល់គេហដ្ឋាន ដើម្បីធ្វើការសំណៈសំណាល និងសួសុខទុក្ខ ដល់វិរៈសិល្បកររូបនេះ ដោយ ឯកឧត្តម នឹម ច័ន្ទតារា បានមានប្រសាសន៍ ក្នុងនាម ឯកឧត្តម ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពតមួយរូប គឺ មានចិត្តសប្បាយរីករាយណាស់ដែលបានជួបសួសុខទុក្ខនិងសូមកោតសរសើ លោកតា គង់ ណៃ ដែលមានវ័យចំណាស់ហើយលោកតានៅតែមានកម្លាំង អាចច្រៀងចាបុីដងវែងបានយ៉ាងក្បោះក្បាយមិនភ្លេចភ្លាំង នឿយហត់ឡើយ ! ។
ឯកឧត្តម នឹម ច័ន្ទតារា មានប្រសាសន៍បន្តទៀតថា លោកតាគង់ណៃ គឺជាវិរៈសិល្បករមរតកមនុស្សរស់ដែលមានទេព្យកោសល្យយ៉ាងល្អឥតខ្ចោះដែលមិនអាចកាត់ថ្លៃបាន ! ឯកឧត្តមក៏សំណូមពរដល់ក្មេងជំនាន់ក្រោយធ្វើយ៉ាងណាចូលរួមចំនែកថែរក្សាការពារអភិរក្សាវប្បធម៌ខ្មែរ អោយបានគង់វង្ស។
លោកតាព្រឹទ្ធាចារ្យ គង់ ណៃ ក៏សូមថ្លៃងអំណរគុណដល់ ឯកឧត្តម នឹម ច័ន្ទតារា នោងលោកជំទាវ ហ៊ុន សុីណាត ដែលបានផ្តល់កិត្តិយសអោយលោកតាបានចូលរួមមកសម្តែងការគួសម សំណេះសំណាល ព្រមទាំងទទួលបានអំណោយក្នុងពេលនេះ ។
សូមបញ្ជាក់ផងដែរថាលោកតា គង់ ណៃ គឺជា ប្រជាពលរដ្ឋដែលរសើនៅស្រុកកំពង់ត្រាច ខេត្តកំពត ដូចនេះហើយឯកឧត្តម នឹម ច័ន្ទតារា ក៏បានអញ្ជើញសំនេះសំណាលដល់ប្រជាពលរដ្ឋក្នុងខេត្ត ក្នុងនាមឯកឧត្តមជាតំណាងរាស្រ្តខេត្តកំពត ហើយជានិច្ចជាកាល ឯកឧត្តម នឹម ច័ន្ទតារា តែងតែចុះសួសុខទុក្ខប្រជាពលរដ្ឋជានិច្ច និងជួយដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាត និងកសាងសមិត្ថផលជាច្រើនសំរាប់ខេត្តកំពត ដើម្បីចូលរួមចំនែកអភិវឌ្ឍន៍ជាមួយ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រេមត្រូវនិងឆ្លៀសវៃរបស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ អត្ថបទដោយ អុឹម ជីវ៉ា