ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ លោក Eno ដែលជាតារាចម្រៀងល្បីឈ្មោះ ដោយមានការគាំទ្រពីសំណាក់មហាជនជាច្រើន ហើយនេះគឺជាចំណុចមួយនៃការរុញច្រានការខិតខំព្យាយាមរបស់ពួកគេរហូតបានជោគជ័យផងដែរ ។ បើនិយាយពីជីវិតរបស់សិល្បករ សិល្បការិនី នៅលើវិថីសិល្បៈមិនថាតែល្បីឈ្មោះសុះសាយ ទើបតែចូលប្រឡូកនោះទេ ពិតណាស់ប្រាកដជាធ្លាប់បានជួបប្រទះមកហើយនូវការរិះគន់ មិនពេញចិត្តពីសំណាក់មហាជនទូទៅ ។
.jpg?1623044073)
.jpg?1623044073)
ក្នុងនោះ ក៏មានតារាខ្លះក៏បានជំនះរាល់គ្រប់ឧបសគ្គបន្តដំណើរយ៉ាងជោគជ័យ ហើយខ្លះទៀតក៏បញ្ឈប់ត្រឹមពាក់កណ្តាលទីក៏មាន ។
.jpg?1623044079)
យ៉ាងណាមិញ ករណីភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៦ល្ងាច ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ខណ:ដែលនៅក្នុងទិដ្ឋភាពនោះក៏មានការឈ្លោះប្រកែកគ្នាទៅវិញទៅមកៗ ករណីលោកអ៊ីណូបានខ្ចីលុយគេចំនួន១ម៉ឺនដុល្លារដែលមិនឱ្យថ្លៃដើម និងថ្លៃការ។
.jpg?1623044086)
បើយោងតាមការរៀបរាប់ពីម្ចាស់បំណុលបាននិយាយថា លោក អ៊ីណូ បានខ្ចីលុយចំនួយ១ម៉ឺនដុល្លារខណ:ការប្រាក់ក្នុង១ខែគឺ១៥០ដុល្លារ តែតាំងពីខ្ចីមក លោក អ៊ីណូ បានត្រឹមតែឱ្យបូកលុយការ មិនដែលឱ្យលុយទេ ពោលគឺបានឱ្យការបានតែម្ដងគត់ ហើយទាល់តែខ្លួនជាម្ចាស់បំណុលសួរទើបឱ្យបូកលុយការប្រាក់នោះ។ ម្ចាស់បំណុលដែលមានឈ្មោះថា បងប្រុសហេងបូរិ និង ហេង បូដាន លោក អ៊ីណូ តែងតែគេចវែសមិនព្រមសងលុយ បូករួមទាំងការប្រាក់ផងដែរ។
.jpg?1623044093)
.jpg?1623044093)
ក្រោយការសន្ទនារបស់ភាគីម្ចាស់បំណុល និងលោក អ៊ីណូ បានបញ្ចប់នៅយប់មិញនេះ ប៉ុន្តែភាកីខាងម្ចាស់បំណុលក៏បានលាតត្រដាងថា លោក អ៊ីណូ បានចេញសែកស្អុយចំនួនទឹកប្រាក់១មុឺនដុល្លារ ដែលពួកគាត់បានយកទៅបើកនៅធនាគាABA តែពុំមានសាច់ប្រាក់នៅក្នុងនោះឡើង៕ បើចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
.jpg?1623044101)
.jpg?1623044101)
.jpg?1623044101)
.jpg?1623044101)
.jpg?1623044101)