មិនគួរឲ្យជឿទេ! ទោះបីជារងរបួសជើងធ្ងន់ធ្ងរ តែ Messi អាចធ្វើឲ្យអាហ្សង់ទីនឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របានយ៉ាងជោគជ័យ ក្នុងពាន…
សីហា
-

បរទេស៖ កងទ័ពអាវខៀវនិងស នៃ "ក្រុមជម្រើសជាតិអាហ្សង់ទីនអាចឆ្លងទៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ Copa America ២០២១ បានជោគជ័យបន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីបានបំបាក់ក្រុមជម្រើសជាតិកូឡុំប៊ី ៤-២ ក្នុងការប្រកួតនៅព្រឹកថ្ងៃពុធទី ៧ ខែកក្កដានេះ។

ទោះជាយ៉ាងណាបញ្ហាមួយផ្សេងទៀតបានបន្ថែមកើតឡើងចំពោះការឆ្លងកាត់ទៅវគ្គផ្ដាច់ព្រ័តមួយនេះ ក្នុងការឈានជើងទៅឈ្នះជើងពានរង្វានៀជើងឯកនាពេលខាងមុខ។ នៅក្នុងនោះដែរប្រព័ន្ធផ្សព្វផ្សាយបរទេសបានចេញមកសរសើរកីឡាករ Lionel Messi ដែលជាខ្សែប្រយុទ្ធប្រធានក្រុមរបស់អាហ្សង់ទីនដែលមិនព្រមចុះចាញ់នៅក្នុងការប្រកួតនេះទោះបីមានរបួសធ្ងន់នៅកជើងខាងឆ្វេងក៏ដោយ។

នៅក្នុងតង់ទី២ ជម្រើសជាតិកូឡុំប៊ី បានផ្លាស់ប្ដូរខ្សែប្រយុទ្ធFrank Fabra ឲ្យមកធ្វើជាខ្សែការពារ ក្នុងការរារាំង Messi ក្រោយពីMessi ធ្វើការស៊ុតបញ្ជូលទីនិងធ្វើការតែបាល់ត្រង់ពេកចូលទីក្នុងទីរបស់ខ្លួន។

ចុងបញ្ចប់ក្នុងលទ្ធផល១-១ សម្រាប់តង់ទី២ អាជ្ញាកណ្ដាលបានធ្វើការកាត់សេចក្ដីដោយបាល់ប៉េណាំងទី ជាលទ្ធផល អាហ្សង់ទីន ៤-២កូឡុំប៊ី។

សម្រាប់កីឡាករ Lionel Messi ប្តេជ្ញាថានឹងធ្វើឲ្ក្រុមជម្រើសជាតិអាហ្សង់ទីន“ កងទ័ពអាវពណ៌សនិងពណ៌ខៀវ” របស់ខ្លួនដណ្ដើមយកជើងឯកនៃពានរង្វាន់ Copa America ២០២១ ត្រលប់ទៅស្រុកកំណើតរបស់ខ្លួនវិញឲ្យទាល់តែបាន៕

សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖ Sanook