ភ្នំពេញ ៖ ពិតណាស់ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយពីតារាចម្រៀងដ៏ល្បីម្នាក់គឺលោក ខាន់ ជេម បច្ចុប្បន្នតារាចម្រៀងរូបនេះកំពុងតែមានភាពល្បីល្បាញនិងមានអ្នកគាំទ្រជាច្រើនផងដែរ ជាមួយគ្នានេះដែរលោក ខាន់ ជេម ត្រូវបានមហាជនចាត់ទុករូបលោកថាជាតារាចម្រៀងប្រុសម្នាក់ដែលមានសម្លេងផ្អែមពិរោះ មានទឹកដម ។



ដោយឡែកបើយើងងាកទៅមើលជីវិតរស់នៅឯកជនរបស់តារាប្រុសរូបនេះវិញឃើញថាលោកកំពុងតែរស់នៅជាមួយនិងក្រុមគ្រួសារពោពេញទៅដោយសេចក្តីសុខយ៉ាងខ្លាំង លោក ខាន់ ជេម មានកូនចំនួន ៤ នាក់ក្នុងនោះមានស្រី ២ ប្រុស ២ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺកូនប្រុសរបស់លោកម្នាក់ ហើយកាលពីពេលថ្មីៗនេះលោកទើបតែបង្ហាញមុខកូនប្រុសរបស់ខ្លួននៅក្នុង MV ចម្រៀងមួយបទដែលមានចំណងជើងថា Boy Loy ដែលធ្វើឲ្យមហាជនផ្ទុះការសរសើរ និងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

ក្រោយពេលលេចមុខនៅក្នុងចម្រៀងរបស់ឪពុករួចមក កូនប្រុសលោក ខាន់ ជេម ដែលមានឈ្មោះថា ហ្គេត ត្រូវបានមហាជនដាក់ការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយអ្វីដែលសំខាន់នោះគឺពេលនេះ ហ្គេត មានភាពធំធាត់លូតលាស់លឿនណាស់ ហើយនៅពេលដែល ហ្គេត ឈរថតជាមួយឪពុកឃើញថាគេមានកម្ពស់ចង់ស្មើរឪពុករបស់គេទៅហើយ ចំណែកឯរូបរាងនិងសម្រស់វិញគឺថាសង្ហាមិនចាញ់លោក ខាន់ ជេម ប៉ុន្មាននោះទេ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោមនេះ៖












