កីឡា៖ សេចក្ដីប្រកាសជាផ្លូវការរបស់អ្នកចាត់ការក្លឹបរបស់ Manchester United ក្នុងការទទួលយកកូនប្រុសច្បងរបស់កីឡាករបាល់ទាត់ Cristiano Ronaldo ដែលមានឈ្មោះថា Cristiano Jr ដែលទើបតែមានអាយុ ១១ឆ្នាំ ក្រោយពីធ្វើការហ្វឹកហាត់សាកល្បងជាមួយក្លឹបក្នុងរយះពេល១ខែកន្លងមកនេះនៅក្នុងក្លឹបសិក្សាManchester United ឲ្យមកចូលលេងនៅក្នុងក្លឹបយុវជនរបស់ខ្លួនជាផ្លូវការ។
.jpg?1644595254)
.jpg?1644595253)
នៅក្នុងអ៊ីនស្ដារក្រាមរបស់ Rodriguez ប្រពន្ធរបស់ Cristiano Ronaldo ក៏បានធ្វើការបង្ហោះរូបភាពយ៉ាងមានមោទនភាពនិងការអបអរសាទរទៅកាន់កូនប្រុស របស់ខ្លួនដែលកំពុងតែធ្វើការសម្រេចក្ដីសុបិន្ដរបស់គេក្នុងនាមជាកីឡាករដូចឪពុករបស់ខ្លួន។
.jpg?1644595260)
.jpg?1644595260)
ការប្រកាសនេះបានកើតឡើងតាមរយៈកីឡាករវ័យក្មេង Gabriel ដែលបានប្រកាសថាគាត់ក៏បានប្រកាសនៅលើ Instagram របស់គាត់ដែរ។ គាត់បាននិយាយថា "យើងមានភាពរីករាយ ដែលទីបំផុតការចុះហត្ថលេខារបស់បានបញ្ចប់ដោយរលូន ជាពិសេសស្វាគមន៍ចំពោះមិត្តរួមក្រុមរបស់យើង @cristiano JR" ។ ចំណែកឯគណនីអ៊ីនស្ដារក្រាមរបស់កីឡាករវ័យក្មេង Cristiano Jr មិនទាន់ធ្វើការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមនៅឡើយទេ៕
.jpg?1644595274)
.jpg?1644595274)
សម្រួលអត្ថបទ៖ qi an
ប្រភព៖ TheSun.UK