តារាចម្រៀងប្រុសស្រស់សង្ហា លោក ម៉ៅ ហាជី ដែលបងប្អូនជាច្រើនតែងតែគោរពស្រឡាញ់ នូវទឹកដមសំលេងរបស់គាត់ តាមរយៈបទចម្រៀងជាច្រើន នៅថ្ងៃនេះលោកក៏បានទៅចូលរួមក្នុងពិធីបុណ្យស ព លោកឪពុក អ្នកម្តាយ កញ្ញា សុវត្ថិឌី ធារីកា ផងដែរ ។






ជាក់ស្តែងនៅក្នុងពិធីបុណ្យស ពឪពុកម្តាយ របស់សុវត្ថិឌី ធារីកា មានបងប្អូន សិល្បករ សិល្បៈការិនី និងបងប្អូនជាច្រើន បានអញ្ជើញចូលរួម ដើម្បីជាកិច្ចជូនដំណើរ ឪពុកម្តាយ របស់ធារីកា ជាលើកចុងក្រោយ និងសូមឲ្យលោកទាំងពីរនាក់ទៅកាន់សុគតិភព។





ជាក់ស្តែងតារាចម្រៀងលោក ម៉ៅ ហាជី ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនបែបនេះថា "ជូនដំណើរពូមីងជាលើកចុងក្រោយ សូមលោកពូអ្នកមីងធ្វើដំណើរអោយបានស្ងប់សុខចុះ ប្អូនស្រីធារិកាជាក្មេងឆ្លាត ក្មេងពូកែ មានបងប្អូនញាតិមិត្តស្រលាញ់ច្រើនណាស់ ខ្ញុំជឿជាក់ថាពួកគាត់នឹងជួយមើលថែ ប្អូនស្រីធារិកាជាក់ជាមិនខាន។ សូមបួងសួងអោយដួងវិញ្ញាណក្ខន្ធរបស់លោកពូអ្នកមីងបានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ"។








