នេះជាសាររៀបរាប់របស់លោកពូ ផែង វណ្ណៈ ល្ងាចម៉ិញដោះស្រាយដាច់បាយដាច់ទឹក ដេីម្បីសម្របសម្រួលបញ្ចប់វិវាទគ្នារវាងក្មួយ Camcar Collection និង អ្នកឧកញ៉ា លី សុភក្ដិ ដោយគូរភាគីទាំងពីរយល់ព្រមដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំ ។
ក្មួយCamcar collection បានទទួលស្គាល់កំហុសឆ្គងនិងចំណុចខ្វះខាតរបស់ខ្លួន និងបានបង្វែរថវិកាចំនួន ១០ម៉ឺនដុល្លារ ត្រលប់អោយទៅអ្នកឧកញ៉ា លី សុភក្ដិ វិញ ហើយ អ្នកឧកញ៉ា បានប្រគល់រថយន្ត ចំនួន ៣គ្រឿង អោយទៅ ក្មួយ Camcar Collection ។ ក្មួយ Camcar Collection សន្យាលុបអត្ថបទចេញពីផេកហ្វេសប៊ុកទាំងអស់ និងបានសន្យាចេញវីដេអូសុំទោស អ្នកឧកញ៉ា លី សុភក្ដិ ។ ចំណែក អ្នកឧកញ៉ា លី សុភក្ដិ បានយល់ព្រមដកពាក្យ បណ្តឹង ឈប់ប្ដឹងផ្ដល់ ក្មួយ Camcar Collection ចាប់ពីថ្ងៃម្សិលមិញតទៅ ។
តែថ្ងៃនេះ វីដេអូ ដែល ក្មួយ Camcar Collection បានចេញសុំទោស អ្នកឧកញ៉ា អ្នកឧកញ៉ា មិនពេញចិត្ត មិនទទួលយក ។ ខ្ញុំបានព្យាយាមធ្វើការ សម្របសម្រួលពេញមួយព្រឹក តាំងពីខ្ញុំនៅតាខ្មៅ រហូតខ្ញុំមកដល់ មណ្ឌលគិរី គូរភាគីទាំងពីរនៅខ្វែងគំនិតគ្នា រឿងវីដេអូសុំទោស ។
ដូច្នេះ ដោយខ្ញុំគ្មានសមត្ថភាព សម្របសម្រួលដោះស្រាយ វិវាទរបស់ពួកគាត់ទាំងពីរបាន ខ្ញុំសូមប្រកាសដកខ្លួនថយពី វិវាទនេះចាប់ពីពេលនេះតទៅ ហេីយខ្ញុំសូមបដិសេធ ស្នាមមេដៃ ដែលបានផ្ដិតមេដៃធ្វេីសាក្សីនៅយប់ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២៤ ចាប់ពីពេលនេះតទៅដែរ ។ សូមគូរភាគីទាំងពីរឈប់រំខានខ្ញុំតទៅទៀត៕