តារាហ្វេសប៊ុក KaKa Kh តក់ស្លត់យ៉ាងខ្លាំង ក្រោយពេលទទួលបានដំណឹង មរណភាពរបស់ ឌីជេ អាលីយ៉ា...
-

ក្រោយពីទទួលបានដំណឹងមរណភាពរបស់ ឌីជេ អាលីយ៉ា ភ្លាម មានអ្នកគាំទ្រជាច្រើន អាណិតដល់កញ្ញាជាពន់ពេក។ នៅក្នុងឆាកជីវិតមនុស្សពិតជាជួបរឿង ទុក្ខសោកជាច្រើន ដែលទាល់តែយើងខ្លួនឯងបានដឹងច្បាប់ពីភាពជូចត់ រងារ វេទនា និងសោកសៅប៉ុណ្នា។ យ៉ាងណាមិញតារាហ្វេសប៊ុក KaKa Kh​ ក៏សម្តែងក្តីសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះពីចំងាយ នៃការស្លាប់បាត់បង់ជីវិតរបស់អ្នកសិល្បដ៏ឆ្នើមមួយរូបនេះ។ នៅលើបណ្តាញគណនីហ្វេសប៊ុករបស់តារាហ្វេសប៊ុក អ្នកនាង KaKa Kh បានរៀបរាប់ថា ៖ "Rest In Peace ពេលដែលខ្ញុំបានទទួលដំណឹងថាបងបានលាចាកលោកនេះហើយ ប្អូនពិតជាមានអារម្មណ៍ថាសោកស្ដាយហើយមិនអាចទទួលយកបាន ដោយសារតែវាលឿនខ្លាំងពេក បងធ្លាប់សន្យាជាមួយប្អូនថាថ្ងៃណាមួយយើងនឹងជួបគ្នាប៉ុន្តែពេលនេះហេតុអ្វីក៏បងទៅលឿនយ៉ាងនេះ ស្ដាយណាស់យើងធ្លាប់មានគម្រោងថានឹងបង្កើតស្នាដៃមួយជាមួយគ្នា ប៉ុន្តែធ្វើម្ដេចបងអើយហេតុអីយើងគ្មាននិស្ស័យបានជួបគ្នាបានត្រឹមតែរាប់អានគ្នាជាបងប្អូនតាមរយៈFacebook...ខ្ញុំមិនខ្វល់ថាអ្នកណាធ្លាប់និយាយអ្វីអំពីបងទេ ប៉ុន្តែខ្ញុំដឹងច្បាស់ថានៅក្នុងគ្រាចុងក្រោយជីវិតរបស់បង គឺបងបានជួបបញ្ហាជាច្រើនដែលគ្មានអ្នកណាដឹងគ្មានអ្នកណាឮ ហើយអ្នកដែលដឹងគេមិនចង់ជួយបងទេ ដោយសារតែឃើញបងធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំង បងអាលីយ៉ា... បងហត់ច្រើនមកហើយ សូមបងសំរាកអោយបានសុខ បើជាតិក្រោយពិតជាមានមែនសូមឱ្យបងកុំកើតមកអភ័ព្វដូចជាតិនេះទៀត?? Rest In Peace my iDol❤️ “She was depressed, she was in pain for a very long time but no one noticed her and no one offered her a helping hand or a hand to hold. Please don’t judge people with depression, u will be remembered Aaliyah Khao rest well sis”. "។

ប្រភព៖ Kaka KH Australia​