សូមគោរពអញ្ជើញពុក ម៉ែ បង ប្អូន ទាំងអស់ មេត្តាទៅចូលរួមពិធីបុណ្យសព គំរប់៧ថ្ងៃ របស់ប្អូនស្រី អាលីយ៉ា ទាំងអស់គ្នា...ដោយអនុគ្រោះ
-

ភ្នំពេញ ៖ កាន់តែកៀកថ្ងៃគំរប់ខួប៧ថ្ងៃ របស់អតីតតារាសម្តែងនិងជាពិធីការិនី ឌីជេ អាលីយ៉ា ត្រូវបានគេកំណត់យកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ការរៀបចំធ្វើពិធីបុណ្យទៅតាមប្រពៃណី និងឧទ្ទិសកុសលដល់កញ្ញា សូមឲ្យវិញ្ញាណក្ខ័ន្ធរបស់កញ្ញា ទៅកាន់សុគតិភព សូមឲ្យកើតមកជាតិក្រោយសូមកុំអភ័ព្វដូចជាតិនេះទៀត។ នៅក្នុងលិខិតអញ្ជើញពិធីបុណ្យគំរប់ខួប៧ថ្ងៃ របស់កញ្ញា អាលីយ៉ា​ ត្រូវបានគេបញ្ជាក់ថា "ពិធីបុណ្យនេះផ្តើមបុណ្យរួមមាន អ្នកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បៈករខ្មែរ និងលោក បូ ភារម្យ ត្រូវជាក្មួយចិញ្ចឹមឌីជេ អាលីយ៉ា"។ កម្មវីធីបុណ្យ ប្រារព្ធនៅថ្ងៃ អង្គារ ទី៣ ខែកក្តដា ឆ្នាំ២០១៨ នៅវេលាម៉ោង៣រសៀល ស្ថិតនៅក្នុងវត្ត ទួលសន្តិវ័ន ហៅវត្តទួលអស់លោក ស្ថិតក្នុងភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បើយោងតាមគណនីហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានរៀបរាប់ថា "នាងខ្ញុំសូមគោរពអញ្ជើញបងប្អូនសិល្បករសិល្បការនី និងបងប្អូនជិតឆ្ងាយទាំងអស់អញ្ជើញចូលរួមពិធីបុណ្យគំរប់ខួប 7 ថ្ងៃរបស់កញ្ញា Dj Aliya ផង កម្មវិធីបុណ្យប្រព្រឹត្តទៅនៅថ្ងៃ អង្គារ ទី 3 ខែកក្កដា វេលាម៉ោង 3 រសៀល ស្ថិតនៅវត្តទួលសន្តិវ័ន ( ហៅ វត្ត ទួលអស់លោក ឬ វត្តទួល ) ភូមិបឹងសាឡាង​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ សូមបងប្អូនមិត្តភ័ក្ត្រជិតឆ្ងាយអញ្ជើញចូលរួមដោយអនុគ្រោះផង"។ គួរបញ្ជាក់ថា៖ ឌីជេ អាលីយ៉ា បានទទួលមរណភាពកាលពីថ្ងៃព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដោយរោគាពាធ ខណៈគ្មានសាច់ញាតិ។

ប្រភព៖ Chanlakhena Chorn