នោះមានរឿងទៀតហើយ ! បុរសម្នាក់បង្ហោះសារជេរនាយ ពែកមី « ថាល្ងង់ប្រឹងធ្វើចេះ » ស្រាប់តែ ពែកមី ដាក់វិញចុកៗថា...
-

ហ្វេសប៊ុក ៖ នៅមុននេះបន្តិចមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា IMan-KH បានបង្ហោះសារជេរតារាកំប្លែងនាយ ពែកមី បែបនេះថា ៖ « ល្ងង់ប្រឹងធ្វើចេះ នេះគឺ អាពែកមី ខ្លួនឯងរកស៊ីលក់ស្រាបៀរ មិនគិតពីផលប៉ះពាល់ដល់សង្គមខ្លះផង? លោកឯង និយាយចឹង ក្នុងនាមជាមនុស្សល្បី តារា និយាយបែបនេះ គឺសម្លាប់មុខរបរចិញ្ចឹមឃ្មុំរបស់កសិករខ្មែរ យ៉ាងចំហ។ សូមចេញសេចក្តីកែតម្រូវភ្លាម បើនៅចង់ទទួលបានការគាំទ្រពីមហាជនតទៅទៀត។

នេះជាចំណីរបស់ឃ្មុំ ដែលគេផលិតឡើងសំរាប់អោយឃ្មុំស៊ីជាបណ្តោះអាសន្ន នៅពេលចាំបាច់ ខ្វះផ្កា ឬភ្លៀងខ្លាំង។ វាផ្សំឡើងពី ម្សៅលំអងឃ្មុំ ម្សៅសណ្តែក ម្សៅទឹកដោះគោ ស្ករស ដែលវាគ្មានផលប៉ះពាល់អ្វីដល់គុណភាពទឹកឃ្មុំឡើយ។ ក្នុងពិភពលោក ប្រទេសច្រើនណាស់ដែលចិញ្ចឹមឃ្មុំ ដូច្នេះ អាពែកមី គួរបើកភ្នែកមើលផង »។ 

ជាក់ស្តែងក្រោយទទួលបានដំណឹងថាគណនីហ្វេសប៊ុកខាងលើនេះជេរមកលើខ្លួនរួចស្រាប់តែនាយ ពែកមី ឆ្លើយតបទៅកាន់គណនីហ្វេសប៊ុកឈ្មោះថា  IMan-KH នេះវិញថា ៖ « អាបុិនេះល្ងង់ខ្លួនឯង​ មកជេខ្ញុំអាល្ងង់​ ! អាបុិនឹងធ្លាប់ដៀលមេីលងាយខ្មែរអ្នកក្រម្តងហេីយ​ បងប្អូនជួយស៊ែអោយល់អាបុិនឹងផង​ ថាផេកខ្ញុំពិតមានតែ1នេះទេ​ ដែលមានបងប្អូនLikeជាង1លានLike. (​ chem chants ចែម​ចាន់រ៉ា​ )ចំណែកផេកផ្សេងៗគឺក្លែងក្លាយទាំងអស់​ ! សូមអង្វរអស់លោកដែលយករូបខ្ញុំទៅបង្កេីតផេកក្លែងក្លាយដេីម្បីប្រយោជន៏ផ្ទាល់ខ្លួន​ មុននឹងផុសអី​ សូមគិតពីកិត្តិយសខ្ញុំផង​ » ៕