កញ្ញា ចាន់ណេត សូមសាច់ញាតិរបស់កញ្ញា អាលីយ៉ា មកទទួលសពរបស់កញ្ញាផង កុំទុកឲ្យគាត់ស្លាប់ដូចជាសត្វធាតុអី ទោះបីជាស្អប់គាត់យ៉ាងណា សូមអហោសកម្មឲ្យគាត់ផង...(មានវីដេអូ)
-

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា កញ្ញា អាលីយ៉ា បានលាចាកលោកយើងហើយ ដោយសារតែជំងឺរបស់កញ្ញា មិនអាចព្យាបាលបាន។ ជីវិតដល់កំសត់របស់កញ្ញា បានធ្វើឲ្យមហាជនជាច្រើនមានការសោកស្តាយជាខ្លាំង ហើយរន្ធត់ជាខ្លាំងផងដែរ ពេលបានលឺដំណឹងអាក្រក់មួយនេះ។ បើយោងតាមគណនីហ្វេសប៊ុករបស់កញ្ញា​ chhorm Channet Dane បានរៀបរាប់ថា​"សូមមេត្តាបងប្អូនសាច់ញាតិរបស់កញ្ញា អាលីយ៉ា ទាំងអស់ កុំទុកគាត់ឲ្យស្លាប់ដូចជាសត្វធាតុអី ពេលដែលគាត់ឈឺមិនមកមើលក៏ហីចុះ តែពេលដែលគាត់ស្លាប់ទៅហើយ សូមកុំទុកគាត់នៅក្នុងវត្ត ប្រៀបបាននឹងសត្វធាតុអី សូមមកទទួលសពរបស់គាត់ផង និងសូមអហោសកម្មឲ្យកញ្ញាផងចុះ"។ ម្ចាស់គណនីហ្វេសប៊ុក chhorm Channet Dane បានរៀបរាប់បន្តទៀតថា​ "នាងចង់រស់ណាស់ តែអនិច្ចារ នាងក្បត់សន្យាថានាងមិនអី ចុះឥលូវម្តេចទៅចោលអញមីខ្មៅ???? ណ្ហើយប្រហែលជាឯងហត់ណាស់ហើយព្រោះប្រឹងមកយូរហើយ តែយើងមិនអស់ចិត្តម្សិលមិញនិយាយប៉ប៉ោចជាមួយយើងសោះឥឡូវឯងទៅចោលយើងបាត់ យើងខំយកនំដែលឯងលាន់មាត់ថាឆ្ងាញ់យកមកអោយញ៉ាំ តែហេតុអីយើងស្ទើរតែធ្លាក់ថ្លើមដល់ដីពេលមកដល់ឃើញឯងបែជាដល់សភាពដែលមិនគួរបរិយាយទៅហើយ ទៅចុះទៅអោយបានសុខ បងស្រី ??? អាលីយា ស្លាប់ម៉ោង៥ ២២នាទី ទាបភ្លឺ ពេទ្យកាល់ម៉ែត្រ"។

មានវីដេអូ៖