លោក សេន រ៉ានុត ជួបទុក្ខធំ ខណៈដែលលោកឪពុកជាទីស្រលាញ់ចាកចេញទៅគ្មានថ្ងៃត្រឡប់វិញ...
-

ភ្នំពេញ៖ តារាចម្រៀងលោក សេន រ៉ានុត បានបង្ហោះសារយ៉ាងក្រៀមក្រំ ខណៈឪពុកជាទីគោរពស្រលាញ់ស្មើជីវិតបានទទួល​មរណ​ភាពកាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។ តារាចម្រៀងរូបនេះបានបង្ហោះសារថា "សូមទោស កូនមិនអាចជួយបាន?????? សូមលោកពុក អញ្ចេីញទៅកាន់ឋានដែលល្អប្រសេីរកុំបីឃ្លាតណា???"។ យ៉ាងណាមិញរូបលោកមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់នោះទេ តែមានមិត្តភក្តិរបស់លោកធ្លាប់ប្រាប់ថា "ឪពុករបស់ សេន រ៉ានុត ស្ថិតក្នុងវ័យជរាណាស់ហើយ"។ ទន្ទឹមនឹងការចាកចេញឆ្ងាយគ្មានថ្ងៃត្រឡប់របស់អ្នកមានគុណរូបនេះ ក៏ត្រូវបានមហាជនជាច្រើន សំដែងការរំលែកទុក្ខ និងសោកស្តាយយ៉ាងខ្លាំងចំពោះការចាកចេញមួយនេះ៕

ប្រភព៖​ Ranuth Sen