ជួយគាំទ្រផង! "សូត្រមាសភាច" លម្អដោយក្បាច់ខ្មែរ ប្រែពណ៌យ៉ាងឆើតឆាយ ដោយស្នាដៃកូនខ្មែរ ពិតៗ...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកបន្ទាយស្រី បានបង្ហោះសារថា "សូត្រមាសភាច" ដើមមន គឺជាស្លឹកដែលមានសារៈសំខាន់បំផុត សំរាប់អោយកូនដង្កូវនាងធ្វើជាអាហារ ដើម្បីបង្កើតជា សំបុកនាង។ សំបុកដង្កូវនាង ត្រូវបានប្រជាជនខ្មែរ យកមកត្បាញជាក្រណាត់សូត្រ បន្ទាប់មកក៏បានច្នៃជាសំលៀកបំពាក់ផ្សេងៗ។

នាងលឿង " សូត្រ " មានសម្បត្តិដ៏ខ្ពង់ខ្ពស់ ឧដុង្គឧត្តម ដែលត្រូវការអោយមានការជួយតុបតែង សម្អិតសម្អាង កេសក្រមរ លម្អដោយក្បាច់ខ្មែរ ប្រែពណ៌យ៉ាងឆើតឆាយ ចង គៀប រវៃ ដើម្បីត្បាញចេញជាក្រណាត់សិល្បះយ៉ាងល្អប្រណិតមួយ។

នាងលឿង តែងតែយកភាពត្រជាក់ត្រជុំមកអោយអ្នកពាក់ ដែលនាងត្រូវបានគេផងទាំងពួងលើកតំកើងនូវតម្លៃរបស់នាងវិញផងដែរ ទាំងនៅក្នុងស្រុក និងឆាកអន្តរជាតិ ។

ភាពបរិសុទ្ធរបស់នាង មិនអាចរស់នៅទីកន្លែងដែលប្រើប្រាស់ជាតិគីមីនោះទេ ។ កូនខ្មែរនៅតែបន្តបង្កើតនូវស្នាដៃថ្មីប្រកបដោយវិចិត្រភាព មកដល់បច្ចុប្បន្ននេះ ។ យើងទាំងអស់គ្នាមានមោទនភាព និងអច្ឆរិយភាពជាផលិតផលជាតិ ជាស្នាដៃរបស់ខ្មែរពិតប្រាកដ ។ ទីតាំង: នៅភូមិប្រិយ៍ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។Google Map: https://goo.gl/maps/emmWq6vYgUsL61TM8។

ប្រភព៖ ទៅលេងបន្ទាយស្រី