កុំភ្លេចទៅលេងផង ! ស្អាតខ្លាំងណាស់ ប្រាសាទបន្ទាយទ័ព ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
-

ស្រុកព្រៃនប់- លោក សរ កក្កដា អភិបាលស្រុកព្រៃនប់មានប្រសាសន៍ប្រាប់PNNតាមទូរសព្ទ័នៅព្រឹកថ្ងៃ១៨ ធ្នូ ២០២០ថា ដើម្បីចូលរួមបម្រើវិសយ័ទេសចរណ៍ក្នុងខេត្តព្រះសីហនុ រមណីយ៍ដ្ឋានធម្មជាតិថ្មីមួយត្រូវបានបង្កើតឡើង មានទីតាំងនៅក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ(ផ្លូវចូល បែកពីផ្លូវជាតិលេខ៤ តាមភូមិអូរតាប៉ាងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់)។

លោកអភិបាលស្រុកបញ្ជាក់ថា រមណីយ៍ដ្ឋាននេះ បង្កើតឡើងដោយក្រុមហ៊ុនឯកជន ដោយរៀបចំជារបាក់ទឹកធ្លាក់ និងការរចនារូបភាព ចម្លាក់ចេញពីផ្ទាំងថ្មនៅនឹងកន្លែងផង និងរូបខ្លះទៀតនាំយកមករៀបចំដាក់បន្ថែម មានទម្រង់ស្រដៀងទៅនឹងទីតាំងប្រាសាទបូរាណ។

លោក សរ កក្កដា បន្ថែមថា បច្ចុប្បន្ននៅក្នុងស្រុកព្រៃនប់ មានរមណីយ៍ដ្ឋានធម្មជាតិច្រើនកន្លែងដែរ ដូចជារមណីយ៍ដ្ឋានទឹកធ្លាក់នៅក្បែរជើងភ្នំក្នុងឃុំព្រៃនប់ , ព្រែកទឹកធ្លាក់អន្លង់ក្រពើក្នុងឃុំតានៃ និងតំបន់ព្រែកធម្មជាតិតាមបណ្តាឃុំមួយចំនួនទៀត បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិសយ័ទេសចរណ៍ ៕ (ប្រភពរូបភាពដើម ពី Scott Lee )

ប្រភព៖ លោក ពូ ហ៊ុយ ប៊ុនឡេង