ឆ្លងកាត់រឿងរ៉ាវក្នុងជីវិតរាប់មិនអស់ ពេលនេះស្រាប់តែនាយ ពាក់មី ដាក់មួយឃ្លា យ៉ាងមានអត្ថន័យថា...ធ្វើឲ្យអ្នកគាំទ្រ ខមិនគ្រប់ៗគ្នាថា ជាគំនិតដ៏មុតមាំមួយ
-

តារាកំប្លែង នាយ ពាក់មី ដែលមានពុកម៉ែជាច្រើន បានស្គាល់ និងបានទស្សនារឿងកំប្លែង របស់លោកថែមទៀតផង អមជាមួយសំណើចសើចមិនចេះរីងរ៉ៃ ពេលខ្លះយកសំដីរបស់លោកមកនិយាយជាបន្តទៀតក៏មានដែរ ព្រោះតែពាក្យកំប្លែងរបស់លោក បានធ្វើឲ្យមហាជនជាច្រើន មានការគាំទ្រ និងគោរពស្រលាញ់ លោករហូតមកដល់ពេលនេះ។

ដោយឡែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក បានបង្ហោះសារដ៏មានន័យមួយ បង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ហើយថែមទាំងមានការអប់រំឲ្យមនុស្សយើង ខិតខំប្រឹង​ ត្រូវតែហ៊ានធ្វើ ទោះបីជារឿងនោះត្រូវបរាជ័យ ឬក៏អត់ មិនសំខាន់ សំខាន់គឺយើងត្រូវតែដើរទៅមុខ បរាជ័យ គឺជាបទពិសោធន៍។

លោកបានរៀបរាប់ថា "ត្រីឆ្លាម​ ស្ទូចបាននៅប្រឡាយមុខផ្ទះនៅស្វាយរៀង

(​ ព្យុះ​ គំនិត​ )​ ពេលខ្លះយេីងគិតឃេីញច្រេីន​ គិតនោះគិត​ តែមិនធ្វេី​ ខ្លាច​ គិតថាមិនអាច​ទៅរួច​ មិនទាន់មានលក្ខណ:គ្រប់គ្រាន់​ ចាំមេីលតិចទៀតសិន​ ជួនកាលក៏គិតអ្វីផ្សេងទៀត​ ហេីយបន្តគិតរហូត​  

អាយុកាន់តែទៅមុខហេីយ​ ឥឡូវសាកគិតមួយអោយច្បាស់​ រួចធ្វេីអោយអស់ពីចិត្ត បេីបរាជ័យ​ ក៏បានបទពិសោធន៏ដែរ​ រឿងខ្លះពេលយេីងធ្វេី​ អ្នកដទៃគិតថាមិនអាច​ទៅរួច​ តែយេីងបែជាអាចធ្វេីបាន​ ដូចខ្ញុំស្ទូចបានត្រីឆ្លាមបាននៅប្រឡាយមុខផ្ទះនេះអញ្ចឹង​ "។

ជាមួយគ្នានោះផងដែរ ស្រាប់តែមានបងប្អូនជាច្រើនបានចូលមកខមិន មានអ្នកខ្លះក៏បានជេទៅលើរូបលោក ហើយក៏មានអ្នកខ្លះទៀត ក៏គាំទ្រ​នូវគំនិតរបស់លោក ផងដែរ។ ហើយក៏មានអ្នកខ្លះថា "មែនហើយបងខ្ញុំតែងតែគិតៗហើយគិតទៀតគិតអស់ពេលពីឆ្នាំតែឥឡូវខ្ញុំចាប់ផ្ដើមធ្វើហើយបើវាខុសក៏ចាប់ទុកជាបទពិសោតទៅ"។ អរគុណក្នុងការបំផុសគំនិតដ៍មុតមាំមួយនេះមក។ខ្ញុំចូលចិត្តពាក្យបងសរសេរខ្ញុំនិងយកពាក្យនេះទុក្ខអានរាល់ថ្ងៃដើម្បីបញ្ញាក់ស្មារតីខ្លួនឯង។