តារាកំប្លែងដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រ ពីសំណាក់អ្នកគាំទ្រ យ៉ាងភ្លូកទឹក ភ្លូកដី គឺនាយក្រូច ដែលជាតារាកំប្លែងមួយរូបស្ថិតនៅក្នុងចិត្តរបស់មហាជន បានប្រកាសដើរ ចេញពី CTN ក្រោយពីលោកបានស៊ីញ៉េបញ្ចប់កុងត្រា កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ។
នៅក្នុងវិដេអូរបស់នាយ ក្រូច បានប្រាប់ថា" នៅថ្ងៃនេះ គឺជាថ្ងៃដែលខ្ញុំបាទ ចាកចេញពី CBS ហើយ កាតនេះគឺជាកាតដែលខ្ញុំពាក់ជាលើចុងក្រោយ មកបញ្ចប់កុងត្រានៅ CBS ។ ដោយលោកមិនទាន់បានបញ្ជាក់ទេថា លោកនឹងបន្តធ្វើការមួយនេះ នៅកន្លែងណាទៀត ឬ ក៏លោកបញ្ចប់អាជីពនេះតែម្តង ។
លោកបានប្រាប់ទៀតថា "រយៈពេលជាង១០ឆ្នាំហើយ ដែលលោកបានធ្វើការជាមួយ CBS ហើយលោកក៏ថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះស្ថានីយ៍ទូរទស្សន៍ CTN ដែលធ្វើឲ្យរូបលោកមានភាពល្បីល្បាញ និងមានមហាជនជាច្រើនគោរពស្រឡាញ់ចំពោះរូបលោក។
ក្រោយពីបានទទួលដំណឹងមួយនេះ បានធ្វើឲ្យមហាជន បង្ហាញភាពសោកស្តាយ រួចក៏មានបងប្អូនបង្ហាញមតិថា "ចប់ហើយពូក្រូចឈប់សម្ដែង កំប្លែងមិនល្អមើលទេ ព្រោះកំប្លែងនៅ CTN ខ្ញុំចូលចិត្តការសម្ដែងរបស់ពូក្រូចជាងគេ ជាពិសេសសម្ដែងធ្វើស្រវឹងស្រា ថាសមនោះសម, ហេង ហេងបង សង្ឃឹមថាបងជួបកន្លែងថ្មីដែលល្អសម្រាប់បងឆាប់ៗនេះ !,
បងមានសមត្ថភាព ខ្ញុំគិតថាមិនខ្វះទេកន្លែងដែលល្អៗគេហៅបងទៅ តែខ្លាចតែបងមិនទៅ, ទោះបងចេញពីរCTNតែអ្នកគាំទ្រមិនចេញពីរបងទេ, សូមចូលរួមសោកស្តាយសំរាប់បុគ្គលិកធ្វើការយូរឆ្នាំហើយបែរជាត្រូវចាកចេញទាំងនៅស្រលាញ់ការងាររបស់ខ្លួន..., ទោះជាលោកពូចេញពីCTNក៏ដោយក៏ខ្ញុំនៅតែជាអ្នកគាំទ្រមិនចេញពីលោកពូទេ៕
មានវិដេអូ៖