ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការចែកចាយ រូបភាពនៅក្នុងការដេគ័រ ទិដ្ឋភាពភ្ជាប់ពាក្យរបស់ YouTuber តារាប្រុស លោក ហេង សុខវិសាល និង YouTuber ស្រី កញ្ញា ជា ស្រីនា យ៉ាងអធិកអធម។
ដោយឡែកនៅព្រឹកថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២២ នេះ កម្មវិធីភ្ជាប់ពាក្យរបស់ YouTuber តារាប្រុស លោក ហេង សុខវិសាល និង YouTuber ស្រី កញ្ញា ជា ស្រីនា បានរៀបចំឡើងនៅឯ The Premier Centre Sen Sok ដែលមើលទៅពិតជាស្រស់ប្រណីតខ្លាំងណាស់ ដោយមានការដេគ័រផ្កាភ្ញី ជាច្រើន មើលទៅស្រស់ស្អាតមែនទែន។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ ប្រណិតនារី សំអាងការ - Prornethneary Wedding Planner ក៏បានបង្ហោះសារលើបណ្តាញសង្គមរបស់ខ្លួនថា "កម្មវិធីពិសាស្លាដកស្លាកន្សែង តុបតែងដោយសំអាងការប្រណិតនារី"។
ជាមួយគ្នានោះក៏មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍ថា ពីមុនតែងតែគាំទ្រពួកគាត់សំដែងថាសមគ្នាហើយចង់ឱ្យដូចការពិតតែឥឡូវក្លាយជាការពិតហើយ សូមអបអរសាទរផង idol ទាំងពី, Congratulations Nea Sal កុំលែ ងដៃគ្នាណា អាណិតFan តាមដានរហូត អំភើពជាងខ្លួនឯងទៅទៀត, សូមជូនពរMy idol ទាំងពីរមានសេចក្ដីសុខ សុភមង្គល និងរកស៊ីទទួលទានមានបានជារៀងរហូត, អបអរសាទរអ្នកទាំង២ តែមិនដែលឮ ពាក្យស្លាដក់កន្សែង ទេ ឮតែស្លាដក់ស្លាកន្សែង ។ ចាស់ថា ស្លាដកស្លាកន្សែងស្លាជា ប់ស្មែង ម្លូជា ប់ទង, គូរស្នេហ៍ដែលសាកសម បំផុតហើយ គួរអោយស្រលាញ់ទាំង2, Idolភ្ជាប់ពាក្យ ខ្ញុំរំភើបប៉ុណ្ណឹងហើយ ចុះទម្រាំភ្ជាប់ពាក្យខ្លួនឯងទៀត៕
ប្រភព៖ Image Hunter Photography