តើលោកអ្នកបានដឹងហើយឬនៅថា អំបោះក្រហមដែលគេប្រើនៅក្នុងពិធីមង្គលការ ក្នុងពេលសែនចងដៃ ថាមានន័យឬអត្តន័យយ៉ាងដូចម្តេច? ទស្សនអំពីអំបោះក្រហម និង ពិធីចងដៃ 1. ពិធីចងដៃ ( ខ្មែរ ) ពិធីនេះភាគច្រេីនមហាជនយល់ត្រឹមតែសំរាប់ជូនពរកូនក្រមុំនិង កូនកំលោះ ឬ មេីលលុយចងដៃបានច្រេីន ឬ តិចប៉ុណ្ណោះ ដោយ មិនសូវយល់ពីអត្ថន័យពិតរបស់វាឡេីយ។ * អត្ថន័យនៃពិធីចងដៃ ក: ចំណង5ប្រការ ឬ ចំណងសង្គហធម៌ ធម៌សម្រាប់សង្គ្រោះគ្នា រវាងប្តីនិងប្រពន្ធ ខ: ចំណង3 ប្រការ - ចំណងជេីង : ត្រូវយល់ថាខ្លួនមានប្តីប្រពន្ធហេីយមិនត្រូវ ប្រព្រឹត្តខ្លួនដូចកាលនៅលីវទៀតទេ។ - ចំណងដៃ : គឺជាចំណងទ្រព្យ ឬ ទ្រព្យរួមដែលជាទ្រព្យ មានបានក្រោយថ្ងៃរៀបការទោះបីភាគីណាម្នាក់ជាអ្នករកក៏ ដោយ។ - ចំណងក : គឺជាចំណងកូន ម្តាយឪពុកត្រូវមានករណីកិច្ច ចិញ្ចឹមបីបាច់ថែរក្សាកូនអោយក្លាយជាពលរដ្ឋល្អ ទោះបី លែងលះគ្នាក៏ភាគីត្រូវទទួលខុសត្រូវលេីអាហារកាតព្វកិច្ច ផងដែររហូតដល់កូនជានីតិជន ។ 2. អំបោះក្រហម ( ចិន ) ក: តាមរឿងនិទានទី១ : អំបោះក្រហមនាំសំណាង ឬ អំបោះ ក្រហមអាពាហ៍ពិពាហ៍ ( The red thread of fate or The red thread of marriage ) ចិនជឿថា អាទិទេពចងអំបោះ ក្រហមនៅនឹងកដៃរបស់អ្នកណាម្នាក់ អ្នកនោះនឹងបានជួប មនុស្សម្នាក់ទៀតនៅគ្រាណាមួយ ឬ អាចជួយគ្នាដោយមធ្យោ បាយណាមួយ ឬ យល់ម្យ៉ាងទៀត ថាអំបោះក្រហមតំណាង អោយអាទិទេព ជាអ្នកមហា ( មេអណ្តេីក ) នៃអាពាហ៍ពិពាហ៍ ជាដេីម ។ ខ : តាមរឿងនិទានទី២ កាលពីយូរលុងមកហេីយមានបីសាចមួយ មានឈ្មោះ ណៀន ( មានន័យថា ឆ្នាំ ) តែងមកចាប់មនុស្សសុីជាអាហារ អ្នកស្រុក ភ័យខ្លាចវាចាប់កូនចៅសុី ក៏នាំគ្នា ធ្វេីម្ហូបអាហារ ដូចជ្រូកខ្វៃជាដេីម ដាក់អោយវាសុី តែថ្ងៃមួយពេលបីសាចនោះឃេីញក្មេងម្នាក់ ពាក់ខោរអាវឈុតក្រហមក៏វាលែងហ៊ានចូលភូមិ អ្នកស្រុកទៀត ហេីយ ក្រោយមកមានអ្នកក្លាហានបានសម្លាប់បីសាចនោះទៅ ចាប់តាំងពីពេលនោះមក ប្រជាជនចិនមានជំនឿតៗគ្នាថា ពណ៌ក្រហមគឺជាពណ៌នាំលាភសំណាងនិងដេញឧបទ្រុពចង្រៃ ចេញ អញ្ចឹងបានជាចិន យកថ្ងៃ ដែលបីសាច ណៀន មកធ្វេីជា ថ្ងៃដេញឧបទ្រុពចង្រៃចេញ ដែលហៅថាចូលឆ្នាំចិន ឬ ណៀន ( ឆ្នាំ ) ។ ថ្ងៃនេះប្រជាជនចិនបានទិញក្រដាស់ក្រហមបិទតាម ទ្វារបង្អួច ឬ ក្នុង ផ្ទះ ដេីម្បីដេញឧបទ្រុពចង្រៃចេញនាំមកវិញ ហេង ហេង នេះឯង។ គៈ នយោបាយ ពួកកុម្មុយនីស្ត ចូលចិត្តយកពណ៌ក្រហមធ្វេីជានិមិត្តរូបនៃការ តស៊ូ អង់អាចក្លាហាន វីរភាព ដូចជា ប្រទេសចិន, វៀតណាម ឡាវ , គុយបា និង អតីតសហភាពសូវៀត ( រុស្សី ) ជាដេីម។
បើសិនបងប្អូនណាបានដឹង សូមជួយបន្ថែមផង ដោយលោកអ្នកគ្រាន់តែខមិននៅខាងក្រោយជាការស្រេច។ សូមអរគុណទុកជាមុន។ ប្រភព៖ Kosal Suon